ត្រៃលក្ខណ៍

 

ត្រៃលក្ខណ៏


លក្ខណៈ៣យ៉ាង​នៃធម្មជាតិ




 

អ្វីទាំងអស់ក្នុងលោក ភាវៈក្ដី ធម្មជាតីក្តី លោកៈក្តី មនុស្សសត្វក្តីសុទ្ធតែឋិតនៅក្នុងលក្ខណៈ៣ យ៉យងគឺ

១ អនិច្ជំ មិនទៀងទាត់ឋិតថេរ។

២ ទក្ខំ ជាទុក្ខលំបាកវេទនា​ ពិបាកនឹងទ្រាំទ្រ។

៣ អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារពស់ឋ្លួន គ្មានអត្ត។

ភាវៈទាំងអស់កើតឡើងតាមធម្មជាតិ ចាប់តាំងអំពីធាតុតូចៗលិ្អតដែលជាបរមាណុធាតុភ្តុំផ្សំគ្នា ជាសង្ខតៈ បង្កបង្កើត ជាធាតុ ដី ទឹក ភ្លើង ខ្យល់ អស់កាលយូរ​ៗធាតុទាំងនេះ ផ្តុំផ្សំផ្គុំគ្នាជាសង្ខតធាតុ ក៏ បង្កើតបានជារុគ្ខជាតិ ជាសត្វ ជាមនុស្ស​ជាទឹវតាជាដើម។ភាវៈទាំងងស់កើតមានឡើងដោយសារទំនាក់ទំនងនៃសង្ខតធាតុ ហើយបានទៅជាសង្ខារ។

ឯនិព្វាន ជាទីរលត់ទុក្ខ ផុតទុក្ខប្រាសចាកសង្ខារការតាក់តែងមានតែសេចក្តីសុខដ៏បរិសុទ្ធ។កាលប់គ្មានសង្ខារ តាក់តែង ព្រះនិព្វានក៏ត្រូវឋិតនៅក្រៅអំណាច ច្បាប់ធម្មជាតិ ដែលជាត្រៃលក្ខណ៍ ។​ បានសេចក្តីថាព្រះនិព្វាន គ្មានការកើត ចាស់ ឈឺ ស្លាប់ គ្មានទុក្ខ ផុតចាកទុក្ខទាំងពួង​មានតែនិរាមិសសុខ​ជបរមសុខតែម្យ៉ាង។

សុខៈ

សុខៈសេចក្តីសុខសប្បាយរីករាយ ត្រជាក់ចិត្ត ស្រួលកាយ មាន ២​ យ៉ាងគឹ

១​​/ លោកិយសុខ សុខក្នុងលោកិយ លាយ​ឡំដោយទុក្ខ។

/ បរមសុខ សុខដ៍បរិសុទ្ធ ដ៍ប្រសើរ គ្មានលាយឡំដោយទុក្ខ។

សេចក្តីសុខទាំងពីរប្រភេទនេះ តែងតែកើតមានឡើងដោយនៃការសាងសន្សំធ្វើបុណ្យ ធ្វើល្អ​ខំប្រេងព្យាយាមស្វែងរកបន្តិចម្តងៗនៃមនុស្ស​សត្វ រាល់រូប ។ ឯគោលបំណងធំបំផុតនៃពុទ្ធលទ្ធិ គឺការរលាស់ខ្លូនចេញឲ្យផុតអំពីទុក្ខ ក្នុងសង្សារវដ្ត ហើយបាញ់ឆ្ពោះទៅបរមសុខ គឺព្រះនិព្វាន។ ដើម្បីនឹងបានសម្រេចបរមសុខ​​ មនុស្សត្រូវដើរ

តាមមាគា៏     មជ្ឈិមាបដិខទា ៨ ប្រការ គឺ

  • សមា្មទិដ្ធិ យល់ក្នុងផ្លូវត្រូវ (យល់ត្រូវ)
  • សមា្មសង្កប្បៈ ត្រិះរិះក្នុងផ្លូវត្រូវ (ត្រិះរិះត្រូវ)
  • សមា្មវាចា និយាយក្នុងផ្លូវត្រវ (និយាយត្រូវ)
  • សមា្មកម្មន្តៈ ប្រកបកាងារក្នុងផ្លូវត្រូវ (ការងារត្រូវ )
  • សមា្មអាជវៈ ចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ (ចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ )
  • សមា្មវាយាមៈ ព្យាយាមក្នុងផ្លូវត្រូវ (ព្យាយាមត្រូវ)
  • សមា្មសតិ ភ្ញាក់រឭក្នុងផ្លូវត្រូវ (រលឹកត្រូវ)
  • សម្មាសមាធិ តម្កល់ចិត្តក្នុងផ្លូវត្រូវ (តម្កល់ចិត្តត្រូវ) ដែលរួមបានដល់ សីល សមាធិ បញ្ញា ។

 

កម្ម

កម្ម គឺជាសំដៅលើ អំពើ កិច្ចការ ការងារ​ ដែលបុគ្គលមួយរូបៗ បានធ្វើ បានប្រព្រឹត្តដោយកាយ វាចា ចិត្ត។

កម្មល្អ អំពើល្អ គឺកុសលកម្ម បុណ្យ ។

កម្មអាក្រក់ អំពើអាក្រក់ គឺបាបកម្ម បាប ។

កម្មទាំងពីរយ៉ាង តែងកើតមានឡើងគ្រប់ពេលវេលាដោយសារការប្រព្រឹតិ្ត ការធ្វើរបស់មនុស្សម្នាក់ៗ ពោលគឺ មនុស្សជាអ្នកសាងកម្មនេះដោយខ្លួនឯង ហើយត្រូវទទួលយកខ្លួនឯងនូវផលនៃកម្មនេះ ។ កម្មទាំងពីរនេះ អាចផ្តល់ផលជា ២ បែប គឺ៖

ទីមួយ៖ ផលកើតចេញមកអំពីកម្ម ក្នុងបច្ចុប្បន្នជាតិនេះ និង

ទីពរ៖ ផលកើតចេញមកអំពីកម្ម ក្នុងអតីតជាតិ ។

    កម្មនេះ ជាសម្បត្តិផ្ទាល់របស់មនុស្សម្នាក់ៗ ។ កម្មនេះតែងបែងចែកមនុស្សសត្វ ឲ្យខ្ពស់ទាប ល្អអាក្រក់ សខ្មៅ តម្រូវតាមការកសាង ឬ អំពើរបស់មនុស្សម្នាក់ៗ ។ គេសាបព្រួសបណ្តុះពូជបែបណា រមែងទទួលផលបែបនោះ ។ អ្នកធ្វើអំពើល្អ កម្មល្អរមែងទទួលផលល្អ គឺផលបុណ្យ ។ ឯអ្នកធ្វើអំពើអាក្រក់ រមែងទទួលផលអាក្រក់ គឺផលបាប ។ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ។ កម្មសឲ្យផលស កម្មខ្មៅឲ្យផលខ្មៅ ។ ខ្លួនទីពឹងខ្លួន សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធ ស្រេចតែខ្លួនឯង គ្មានអ្នកដទៃណាមកសាង ឬទទួលជំនួសខ្លួនឡើយ ។ កម្មស អំពើល្អ ផ្តល់ផលឲ្យបានសុខសប្បាយ ។ កម្មខ្មៅ អំពើអាក្រក់ផ្តល់ផលឲ្យបានទុក្ខលំបាកវេទនា ។

    ហេតុនេះ ដើប្បីឲ្យបានសេចក្តីសុខសប្បាយរីករាយ មានជោគជ័យ និងសុភមង្គលគប្បីនាំគ្នាខំប្រឹងប្រែងសាងនិងខំធ្វើនូវអំពើល្អ អំពើបុណ្យឲ្យបានច្រើន ព្រោះអំពើល្អនេះជាពូជសម្រាប់ឆ្នៃរចនាយើងម្នាក់ៗ ឲ្យបានខ្ពង់ខ្ពស់ ថ្លៃថ្នូរ សុខសប្បាយគ្រប់ពេលវេសា តាំងអំពីបុច្ចប្បន្ន រហូតដល់អនាគត ។

អរិយសច្ចទាំងបួន

អរិយសច្ចៈ សច្ចៈដ៏ប្រសើរខ្ពង់ខ្ពស់ ឬសេចក្តីពិតដ៏ប្រសើរ ដែលព្រះពុទ្ធបានខំព្យាយាមស្វែងរក ស្រាវជ្រាវ រាវរកឃើញ គឺចតុរារិយសច្ចៈ ។

  • ទុក្ខសច្ច
  •  សមុទយសច្ច
  •  និរោធសច្ច
  • មគ្គសច្ច

/ ទុក្ខសច្ច: គឺទុក្ខជាសេចក្តីពិត ដែលកើតមានដល់រូបកាយមនុស្សសត្វមាន ១៣ កង គឺ:

  • ជាតិទុក្ខ             ទុក្ខកើតពីការកើត ។
  • ជារាទុក្ខ             ទុក្ខកើតពីចាស់គ្រាំគ្រាទ្រុឌទ្រោម ។
  •  ព្យាធិទុក្ខ            ទុក្ខកើតអំពីជំងឺរោគាផ្សេងៗ ។
  •  មរណទុក្ខ          ទុក្ខកើតពីមរណភាព ។
  • សោកទុក្ខ           ទុក្ខកើតពីការយំសោក ។

  • បរិទេវទុក្ខ          ទុក្ខកើតពីការខ្សឹកខ្សួល ។
  • ទុក្ខទុក្ខ              ទុក្ខត្រួតលើទុក្ខ - ទុញគំនិត ។
  • ទោមនស្សទុក្ខ    ទុក្ខកើតពីខឹងក្រោធ តូចចិត្ត ។

  • ឧបាយសទុក្ខ     ទុក្ខកើតពីចង្អៀតចិត្ត ។
  • អប្បិយសម្បយោគទុក្ខ                 ទុក្ខកើតពីការជួបប្រទះវត្ថុខុសបំណង ។
  • បិយវិប្បយោគទុក្ខ                       ទុក្ខកើតពីមិនបានដូចប្រាថ្នា ។
  • យម្បច្ឆំ ន លភតិ តម្ប                  ទុក្ខកើតពីមិនបានដូចប្រាថ្នា ។
  •  សង្ខិតបញ្ចុប្បាទានក្ខន្ធទុក្ខ             ទុក្ខកើតពីខន្ធ ៥ ។

              ទុក្ខសច្ច មាន អត្ថ ៤ ប្រការគឺ:

    . បិទ្បនៈ                     បៀតបៀន ។

    . សំខតៈ                     ផ្តុំផ្សំតាក់តែង ។

    . សន្តាបៈ                   ក្តៅក្រហាយ ។

    . វិបរិណាមៈ                ប្រែប្រួល ។


/ សមុទយសច្ចៈ    ហេតុដែលនាំឲ្យកើតទុក្ខមានទុក្ខជាសេចក្តីពិត បានដល់តណ្ហា ៣ ប្រការគឺ:

  • កាមតណ្ហា       ចំណង់ក្នុងកាមគុណ ។
  • ភវតណ្ហា         ចំណង់ក្នុងការកើត ក្នុងភពមានរូបនិងអរូប ។
  •  វិភវតណ្ហា        ចំណង់ក្នុងការកើតក្នុងភពសូន្យ ។

       តណ្ហា មានដើមកំណើតកើតចើញមកអំពីខន្ធ ៥ គឺ:

    o     រូបខន្ធ

    o     វេទនាខន្ធ

    o     សញ្ញាខន្ធ

    o                 សង្ខាវខន្ធ

    o     វិញ្ញាណខន្ធ


/ រូបខន្ធ៖ ការប្រជុំធាតុ គឺរូប ។ រួប កើតមកអំពីការផ្តុំផ្គុំផ្សំធាតុ ៤គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោ

ធាតុ ដី ទឹក ភ្លើង ខ្យល់ជាមហាភូតរូប ៤ ហើយបឹងឧបាទាយរូប ២៤ ដែលមានឥន្ទ្រិយ ៥ ជាដើម ។

/ វេទនាខន្ធ៖ ការប្រជុំធាតុ គឺវេទនា ។ វេទនា ការទទួល រសោយនូវអារម្មណ៍ផ្សេងៗ ដែលកើតឡើងអំពី

  •  ចិត្តរំភើបញាប់ញ័រ (ចិត្តវេគ)
  •  ចិត្តរំជួល (មនោសញ្ចេតនា)
  • ចិត្តជំនក់ជាប់ជំពាក់ (កិលេស)
វេទនាមានកំណកំណើតអំពី ផស្សៈ ការប៉ះទង្គិចរវាងឥន្រ្ទិយ និង វត្ថុអារម្មណ៍ដែលអាចបង្កើតជាឥន្ទ្រិយារម្មណ៍គឺ

o  ចក្ខុ            -           ចក្ខុន្ទ្រិយ បង្កើតបានជា រូបារម្មណ៍

o  សោត      -           សោតិន្ទ្រិយ        =              សទ្ទារម្មណ៍

o  ឃាន         -           ឃានិន្ទ្រិយ         =              គន្អារម្មណ៍

o  កាយ       -               កាយិន្ទ្រិយ         =              ផោដ្ឋព្វារម្មណ៍

o  ជីវ្ហា          -               ជីវ្ហិន្ទ្រិយ             =           រសារម្មណ៍

o  មនៈ        -               មនិន្ទ្រិយ            =              ធម្មារម្មណ៍ ។

/ សញ្ញាខន្ធ៖ ការប្រជុំធាតុគឺសញ្ញា ។ សញ្ញា គឺការកំណត់ចំណាំ សំគាល់នូវវត្ថុអារម្មណ៍ ។ សញ្ញាអាចកើតឡើងដោយសារ ការដឹង ឃើញ យល់ ស្គាល់ នូវអារម្មណ៍ផ្សេងៗ តាមរយៈ អាយតនៈ និងវត្ថុអារម្មណ៍ ។

/ សង្ខារខន្ធ៖ ការប្រជុំធាតុគឺសង្ខារ ។ សង្ខារគឺការផ្សំ ការតុបតែង ចងជាកម្រង ។ សង្ខារមានប្រភពកើតមកអំពីកម្ម ។ កម្ម កើតមកអំពីចេតនា ។

សកម្មភាពនៃចេតនាគឺ៖

·       ឆន្ទៈ       

·       មនសិការ

·       សទ្ធា      

·       បញ្ញា     

·         បដិឃៈ

·         អវិជ្ជា

·         វីរិយៈ

·         អធិមោក្ខ

·         សមាធិ

·         រាគៈ

·         មានៈ

·         សក្កាយទិដ្ឋិ

សកម្មភាពនៃចេតនាទាំងនេះ គឺជាកម្មវិបាក ដោយបានបង្កបង្កើតជា សង្ខារ ។

/ វញ្ញាណខន្ធ៖ ការប្រជុំធាតុគឺ វិញ្ញាណ ។ វិញ្ញាណ គឺគ្រឿងដឹង ការដឹងនូវអារម្មណ៍ផ្សេងៗ ឬវិញ្ញាណ គឺជាប្រតិកម្ម ឬ ជាចម្លើយមួយនៃឥន្ទ្រិយ ឬក៏វិញ្ញាណជាសមត្ថភាព ដែលនាំឲ្យយើងដឹងយល់ស្គាល់នូវលោកខាងក្រៅ និងខ្លួនឯងដោយសារការប៉ះទង្គិចរវាងឥន្ទ្រិយ និងវត្ថុអារម្មណ៍ ។

សមុទយសច្ចមាន អត្ថ ៤ប្រការគឺ៖

·         អាយុហនៈ ការប្រមូលមក ។

·         និទានៈ ជាហេតុ ។

·         សំយោគៈ ប្រកបព្រម ។

·         ពលិពោធៈ កង្វល់ ។

/ និរោធសច្ចៈ ការរលត់ទុក្ខ រួចចាកទុក្ខ ជាសេចក្តីពិត ។ និរោធៈ ការរលត់ការរួចស្រឡះ ការបានឥស្សរភាព គឺនិពា្វន បានដល់៖

  • ការអស់ចំណង់រលីង
  • ការរលត់តណ្ហា និងកិលេសគ្រប់យក៉ាង

·         ការរលាស់ចេញផុត រួចស្រឡះចាក់ទុក្ខទាំងពួង ។ ល ។ ហៅថានិព្វានមាន ២យ៉ាងគឺ

(1)   សឧបាទិសេសនិព្វាន ការរលត់កិលេសតណ្ហាទាំងអស់ នៅសល់តែខន្ធ ៥គឺនិព្វានរស់

(2)   អនុបាទិសេសនិព្វាន ការរលត់កិលេសតណ្ហា និងខន្ធ ៥ គឺនិព្វានស្លាប់ ។

និរោធសច្ច មានអត្ថ៤ប្រការគឺ៖

·         និស្សរណៈ រើខ្លួនចេញចាកភព ។

·         អបលិពោធៈ គ្មានកង្វល់ ។

·         អសង្ខតៈ គ្មានបច្ច័យតាក់តែង ។

·         អមតៈ មិនចេះស្លាប់

/ មគ្គសច្ចៈ មាគ៌ា ឬ មធ្យោបាយ នាំឲ្យផុតទុក្ខ ជាសេចក្តីពិតបាលដល់មជ្ឍិមាបដិទា មាគ៌ាកណ្តាលមានអង្គ ៨គឺ៖

  • សម្មាទិដ្ឋិ            យល់ត្រូវ
  • សម្មាសង្កប្បៈ     ត្រិះរិះត្រូវ
  •   សម្មាវាចា          និយាយត្រូវ
  •   សម្មាកម្មន្ត         ការងារត្រូវ
  •   សម្មាអាជីវៈ        ព្យាយាមត្រូវ
  •   សម្មាសមាធិ       តម្កល់ចិត្តត្រូ

មាគ៌ា ឬមធ្យោបាយទាំង ៨ ខាងលើនេះរួមបានដល់៖

o   សីល; សមាធិ; និងបញ្ញ

មគ្គសច្ចមានអត្ថ៤ប្រការគឺ៖

o   និយ្យានៈ     ខ្លួនចេញចាកភព ។

o   ហេតុ           ជាហេតុ ។

o   និទស្សនៈ    សំដែងចេញ ។

o   អធិបតិ        អធិបតិ ជាធំ ។


ឯកសារយោង៖ សៀវភៅ សិក្សាវប្បធម៌និងអរិយធម៌ខ្មែរ-ឥណ្ឌា (ទាវ ឆៃសុក) ។


Communicating Effectively

ព្រហ្មវិហារធម៌

សម្តីមាសរបស់ខុងជឺ

សុបិន្តទាំង១៦ប្រការ