សម្តីមាសរបស់ខុងជឺ
សម្តីមាសរបស់ខុងជឺ
ការបណ្តុះឆន្ទៈ
ខុងជឺ
បានពោលពាក្យទូន្មានជាច្រើនដូចខាងក្រោម៖
- ខ្ញុំចាប់ផ្តើមបណ្តុះឆន្ទៈរបស់ខ្ញុំទៅជាអ្នកសិក្សានៅពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ។
- អ្នកសិក្សាត្រូវតាំងចិត្តយ៉ាងមុតមាំនិងតស៊ូអត់ធ្មត់ក្នុងការស្វែងរកពុទ្ធិ ភារៈនេះមានភាពធ្ងន់ធ្ងរនិងយូរអង្វែង។
- ទាហានអាចត្រូវការបញ្ជាពីថ្នាក់លើសូម្បីតែម្តង តែមិនអាចខ្វះឆន្ទៈផ្ទាល់ខ្លួនដើម្បីការពារជាតិនិងប្រជាជនឡើយសូម្បីតែមួយនាទី។
- ក្តីសង្ឃឹមរបស់ខ្ញុំគឺឱ្យមនុស្សចាស់រស់នៅក្នុងសន្តិភាពនិងសុវត្ថិភាពមិត្តភក្តីភាពនឹងគ្នា ហើយក្មេងទទួនបានកិច្ចគាំទ្រពីសង្គម។
- វាពិតជាគ្មានអ្នកសិក្សារូបណាដែលសង្វាតសិក្សារៀនសូត្រ អាចខ្មាសអៀននឹងភាពក្រីក្រឡើយ។
- ចូរអ្នកបាញ់ឆ្ពោះទៅរកគោលកដៅដោយផ្អែកលើពុទ្ធិ និងទង្វើប្រកបដោយគុណធម៌ និងខិតខំរៀនសូត្រពីសប្បុរសធម៌។
- នរណាម្នាក់ដែលបានយល់ដឹងច្បាស់ពីសច្ចភាពនៅពេលព្រឹកនឹងគ្មានភាពសោកស្តាយនូវទង្វើរបស់ខ្លួននាពេលរសៀលឡើយ។
- មនុស្សជាអ្នកជំរុយឱ្យច្បាប់មានលក្ខណៈសុក្រឹតនិងយុត្តិធម៌មិនមែនច្បាប់ជាអ្នកជំរុញឱ្យមនុស្សមានលក្ខណៈសុក្រឹតនិងយុត្តិធម៌ទេ។
ការសិក្សា
ខុងជឺ
បានពោលពាក្យទូន្មានជាច្រើនដូចខាងក្រោម៖
- ការអនុវត្តគឺជាការផ្ទៀងផ្ទាត់នឹងទ្រឹស្តី។
- ប្រឹងប្រែងសិក្សានឹងមិនស្កប់ស្កល់នឹងពុទ្ធិ ហើយមិននឿយហត់នឹងពន្យល់អ្នកដទៃ។
- បណ្តោយឱ្យជនណាម្នាក់រៀនដោយគ្មានការគិតជាការខាតពេលវេលា ហើយបើឱ្យជននោះគិតដោយគ្មានការរៀនគឺជាការខាតបង់ធនធានមនុស្ស។
- ពុទ្ធិគ្មានពីកំណើតទេ ការយល់ដឹងពីវប្បធម៌និងសង្គមគឺជាការបណ្តុះពុទ្ធិមហាសាល។
- ក្នុងចំណោមមនុស្សបីនាក់យ៉ាងហោចណាស់ក៏មានម្នាក់ជាគ្រូរបស់ខ្ញុំ។
- បណ្ឌិតគឺជាជនដែលមិនខ្វល់ពីការចំអែតក្រពះនិងភាពថ្កុំថ្កើននៃទ្រព្យសម្បត្តិតែជាជនដែលមានភាពរស់រវើក និងពុទ្ធិយ៉ាងល្អប្រសើរ ក្នុងការស្វែងរកសុភមង្គលនិងភាពសុខសាន្តដល់សង្គមជាតិ ហើយក៏ជាជនឃ្លានពុទ្ធិ។
- សម័យបុរាណ មនុស្សសិក្សាដើម្បីបង្កើនពុទ្ធិនិងអភិវឌ្ឍខ្លួនឯងនៅពលដែលសម័យបច្ចុប្បន្ន មនុស្សសិក្សាដើម្បីលម្អខ្លួនឯងនិងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍។
- សិក្សាដើម្បីទទួលគតិបណ្ឌិតគឺជាការលុបបំបាត់អវិជ្ជា។ ទង្វើប្រកបដោយគុណធម៌ជាការលះបង់អត្តនោម័ត។ តាំងចិត្តឱ្យក្លាហានគឺជាការគេចចេញពីភាពកំសោកនិងភាពព្រហើន។
- អ្វីដែលជាកង្វល់របស់ខ្ញុំ គឺការណ៍ដែលមិនបណ្តុះគុណធម៌ មិនរំឮកមេរៀនដែលបានរៀនមិនអនុវត្តទង្វើដែលមានសីលធម៌ និងមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន។
- សម័យបុរាណ មនុស្សមិនហ៊ានអះអាងថាខ្លួនចេះសព្វគ្រប់ទេ ព្រោះខ្លាចអនុវត្តមិនបានជោគជ័យ។ សម័យបច្ចុប្បន្ន មនុស្សខិតខំសម្តែងប្រាប់អ្នកដទៃថាខ្លួនចេះគ្រប់ជំនាញឬមានពុទ្ធិពហុជំនាញ។
- ត្រូវខិតខំបណ្តុះកុមារនិងយុវវ័យឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំ ទើបអនាគតប្រទេសជាតិនឹងថ្កុំថ្កើង។
- ប្រសិនបើអ្នកជួបបណ្ឌិត អ្នកត្រូវរៀនពីជននោះ។ តែបើអ្នកជួបនឹងជនពាល អ្នកត្រូវស្វ័យរិះគន់ខ្លួនឯងថាមានលក្ខណៈប្រសើរជានជននោះទេ។
ការបណ្តុះស្វ័យរិះគន់
ខុងជឺ
បានពោលពាក្យទូន្មានជាច្រើនដូចខាងក្រោម៖
- មនុស្សមានធម្មជាតិល្អ តែមានកម្រិតនៃការយល់ដឹងខុសគ្នាដោយសារវប្បធម៌និងការសិក្សា។
- កុំដោយសារគេមិនគោរពខ្លួន ធ្វើឱ្យខ្លួនមិនគោរពគេ។
- កុំបារម្ភពីការណ៍ដែលមិនទទួលបានតួនាទីនៅក្នុងសង្គម តែត្រូវបារម្ភពីសមត្ថភាពរបស់ខ្លួនក្នុងការបំពេញតួនាទីនោះ។
- កុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួនតែត្រូវធ្វើខ្លួនឱ្យមានប្រយោជន៍ដល់អ្នកដទៃ។
- បណ្ឌិតត្រូវស្វែងរកពុទ្ធិពីខ្លួនឯងនៅពេលដែលមនុស្សធម្មតាស្វែងរកពុទ្ធិពីការជួយរបស់អ្នកដទៃ។
- បណ្ឌិតត្រូវសោកស្តាយនៅពេលដែលខ្លួនស្លាប់មិនបានបន្សល់ទុកពុទ្ធិល្អៗដល់អ្នកជំនាន់ក្រោយ។
- លក្ខណៈ៣យ៉ាង ដែលជាគុណប្រយោជន៍របស់មនុស្សគឺទី១ យល់ដឹងពីទំនៀមទម្លាប់និងអក្សរសាស្ត្រ ទី២ ផ្តល់ដល់អ្នកដទៃនូវគុណភាពពុទ្ធិ និង ទី៣ រាប់អានមិត្តភក្តិដោយភក្តីភាព។
- លក្ខណៈ៣យ៉ាងដែលបុគ្គលមិនត្រូវប្រព្រឹត្តគឺ ទី១ ភាពក្រអឺតក្រទមនឹងតំណែងរបស់ខ្លួន ទី២ អែបអបថ្នាក់លើ និងទី៣ ចូលចិត្តសប្បាយតាមរយៈការផឹកស៊ី។
- បណ្ឌិតជួយអ្នកដទៃដោយមិនឱ្យខុសច្បាប់មិនមែនជួយអ្នកដទៃដោយសារសំណូកទេ។
- អះអាងលើសពីសមត្ថភាព ឬសមត្ថភាពខ្លួនមិនដល់ គឺជាការសន្យាដែលគ្មានប្រយោជន៍ និងបំផ្លាញទំនុកចិត្តដល់អ្នកដទៃ។
- បណ្ឌិតត្រូវមានលក្ខណៈប្រសើរ៥យ៉ាង គឺ ១ ភាពម៉ឺងម៉ាត់ដែលមានការទទួលខុសត្រូវ ២ ភាពអត់ឱនដែលមានច្បាប់ជាបង្អែក ៣ ភាពគួរឱ្ណត់ដែលប្រកបដោយទុកចិត្តដែលពោរពេញដោយសច្ចភាព ៤ ភាពអំណត់ដែលប្រកបដោយទឡ្ហីករណ៍ និង ៥ ភាពសប្បុរសដែលប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌។
- ត្រូវស្វ័យរិះគន់ខ្លួនឯងជារៀងរាល់ថ្ងៃដោយពិចារណពី ១ ផលប្រយោជន៍ចំពោះសង្គម ២ ភក្តីភាពចំពោះមិត្តភក្តិ និង ៣ ការគោរពចំពោះឪពុកម្តាយនិងគ្រូ។
- មនុស្សត្រូវបើកចំហគំនិតឱ្យទូលំទូលាយនិងមានមនសិការជាតិ។
- មិនព្រមកែប្រេកំហុស គឺពិតជាបានបង្កើនកំហុសបន្ថែមទៀត។
- បុគ្គលត្រូវលះបង់ចំណង់៣យ៉ាង គឺ១ យុវវ័យត្រូវលះបង់កាមតណ្ហា ២ មជ្ឍិមវ័យត្រូវលះបង់អំណួត និង៣ បច្ឆិមវ័យត្រូវលះបង់ភាពលោភលន់ទ្រព្យសម្បត្តិ។
- បណ្ឌិត្រូវមានលក្ខណៈ៩យ៉ាងគឺ៖ ១ ប្រើភ្នែកមើលឱ្យបានច្បាស់លាស់ ២ ប្រើត្រចៀកស្តាប់ឱ្យបានយល់ ៣ ប្រើទឹកមុខឱ្យបានសមរម្យជាអ្នកថ្លៃថ្នូរ ៤ ប្រើអត្តចរិតឱ្យបានរម្យទម ៥ ប្រើពាក្យសម្តីឱ្យមានសីលធម៌ ៦ ប្រើពុទ្ធិ និងជំនាញរបស់ខ្លួនបំពេញការងារឱ្យស្របនឹងមនសិការវិជ្ជាជីវៈ ៧ ស្វែងរកប្រឹក្សាពេលជួបឧបសគ្គ ៨ ព្យាករណ៍ពីផលប៉ះពាល់នានាពេលដែលខ្លួនមានកំហឹង និង ៩ គិតឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្ត។
- បណ្ឌិតត្រូវមានចិត្តអំណត់ជំនួសឱ្យភាពក្រអឺតក្រទមនៅពេលដែលមនុស្សសាមញ្ញក្រអឺតក្រទមជំនួសចិត្តអំណត់។
- បុគ្គលដែលមានគុណធម៌គឺមិនមានភាពឯកោឡើយ ព្រោះសង្គមត្រូវការបុគ្គលបែបនេះ។
- បណ្ឌិតនឹងទទួលបានភាពអាម៉ាស់នៅពេលដែលខ្លួនបំពេញការងារយឺតជាងពាក្យសន្យារបស់ខ្លួន។
- បណ្ឌិតមិនអាចសប្បាយរីករាយនឹងទ្រព្យសម្បត្តិ ហើយទុក្ខសោយកនឹងភាពក្រីក្ររបស់ខ្លួនឡើយ។
- បណ្ឌិតជាអ្នកបណ្តុះគុណធម៌ផ្ទាល់ខ្លួននិងធ្វើជាគុណប្រយោជន៍ដល់អ្នកដទៃ។
- កុំបារម្ភពីអ្នកដទៃមិនយល់ពីខ្លួន តែត្រូវបារម្ភពីខ្លួនមិនយល់ពីអ្នកដទៃ។
- ខ្វះភាពអត់ធ្មត់នឹងរឿងតូចតាចក្នុងពេលបច្ចុប្បន្ននឹងបង្កផលអវិជ្ជមានដ៏ធំធេងក្នុងពេលអនាគត។
- ក្តីបារម្ភនឹងកើតមានក្នុងពេលដ៏ខ្លីប្រសិនបើយើងគ្មានផេនការសម្រាប់អនាគត។
- ជាងដែលជោគជ័យក្នុងការងារ គឺជាងដែលបានរៀបចំផែនការ និងឧបករណ៍គ្រប់គ្រាន់មុននឹងចាប់ផ្តើមដំណើរការការងាររបស់ខ្លួន។
ប្រភព៖ សៀវភៅ ស្តេចគ្មានបល្លង្គ។
