ត្រៃលក្ខណ៍
ត្រៃលក្ខណ៏ ឬ លក្ខណៈ៣យ៉ាងនៃធម្មជាតិ អ្វីទាំងអស់ក្នុងលោក ភាវៈក្ដី ធម្មជាតីក្តី លោកៈក្តី មនុស្សសត្វក្តីសុទ្ធតែឋិតនៅក្នុងលក្ខណៈ៣ យ៉យងគឺ ១ អនិច្ជំ មិនទៀងទាត់ឋិតថេរ។ ២ ទក្ខំ ជាទុក្ខលំបាកវេទនា ពិបាកនឹងទ្រាំទ្រ។ ៣ អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារពស់ឋ្លួន គ្មានអត្ត។ ភាវៈទាំងអស់កើតឡើងតាមធម្មជាតិ ចាប់តាំងអំពីធាតុតូចៗលិ្អតដែលជាបរមាណុធាតុភ្តុំផ្សំគ្នា ជាសង្ខតៈ បង្កបង្កើត ជាធាតុ ដី ទឹក ភ្លើង ខ្យល់ អស់កាលយូរៗធាតុទាំងនេះ ផ្តុំផ្សំផ្គុំគ្នាជាសង្ខតធាតុ ក៏ បង្កើតបានជារុគ្ខជាតិ ជាសត្វ ជាមនុស្សជាទឹវតាជាដើម។ភាវៈទាំងងស់កើតមានឡើងដោយសារទំនាក់ទំនងនៃសង្ខតធាតុ ហើយបានទៅជាសង្ខារ។ ឯនិព្វាន ជាទីរលត់ទុក្ខ ផុតទុក្ខប្រាសចាកសង្ខារការតាក់តែងមានតែសេចក្តីសុខដ៏បរិសុទ្ធ។កាលប់គ្មានសង្ខារ តាក់តែង ព្រះនិព្វានក៏ត្រូវឋិតនៅក្រៅអំណាច ច្បាប់ធម្មជាតិ ដែលជាត្រៃលក្ខណ៍ ។ បានសេចក្តីថាព្រះនិព្វាន គ្មានការកើត ចាស់ ឈឺ ស្លាប់ គ្មានទុក្ខ ផុតចាកទុក្ខទាំងពួងមានតែនិរាមិសសុខជបរមសុខតែម្យ៉ាង។ សុខៈ សុខៈសេចក្តីសុខសប្បាយរីករាយ ត្រជាក់ចិត្ត ស្រួលកាយ មាន ២ យ៉ាងគឹ ១ / លោកិយសុខ សុខក្នុងលោកិយ លាយឡំដោយទុក្ខ។ ២ /...