ឆន្ទៈក្នុងការផ្លាស់ប្ដូរខ្លួនឯង


ឆន្ទៈក្នុងការផ្លាស់ប្ដូរខ្លួនឯង


គ្មានអ្វីដែលគម្រាមកំហែង គំនិតជោគជ័យជាងការមិនអាចផ្លាស់ប្ដូរខ្លួនឯងឡើយ។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្ដូរខ្លួនឯងបានទេ នោះអ្នកក៏មិនអាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងនិងជំនាញរបស់ខ្លួនបានដែរ ហើយអ្នកក៏មិនអាចទទួលបានជោគជ័យដែរ។

ដើម្បីទទួលបានជោគជ័យ យើងត្រូវតែផ្លាស់ប្ដូរ ប៉ុន្តែយើងក៏ត្រូវតែជាមនុស្សដែលអាចទទួលយករឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងផងដែរ។ នៅក្នុងការធ្វើដំណើររបស់យើង ហើយដំណើរទាំងនោះអាចនឹងមានភាពបរាជ័យនិងភាពជោគជ័យ។ យ៉ាងណាមិញដំណើរជីវិតនោះរមែងមានការផ្លាស់ប្ដូរនិងគួរអោយភ្ញាក់ផ្អើលដែលយើងមិនអាចនឹងនឹកស្មានដល់។ ដើម្បីទទួលបាននូវគំនិតជោគជ័យ អ្នកចាំបាច់ត្រូវការបណ្ដុះសមត្ថភាពរបស់អ្នក ដើម្បីសម្របខ្លួន ព្រមទាំងទទួលយកការផ្លាស់ប្ដូរអោយបានកាន់តែច្រើន ហើយការបណ្ដុះសមត្ថភាពនោះអាចបញ្ឈប់អ្នកពីភាពភ័យខ្លាច និងនាំអ្នកទៅរកភាពជោគជ័យបាន។
        
ជំហានទី១: ចាប់យកឱកាស
ស្រមៃថាអ្នកនៅផ្ទះតែម្នាក់ឯងហើយមិត្តរបស់អ្នកកំពុងជាប់រវល់។ អ្នកមានឱកាសក្នុងការចេញទៅក្រៅហើយទស្សនាក្រុមតន្រ្ដីដែលអ្នកពេញចិត្ត ប៉ុន្តែអ្នកនឹងត្រូវធ្វើដោយខ្លួនឯង។ តើអ្នកយល់ឬទេ?

មនុស្សភាគច្រើនមានឳកាសច្រើនជាងអ្វីដែលខ្លួនបានដឹង ប៉ុន្តែពួកគាត់មិនបានប្រើប្រាស់ឱកាសទាំងអស់នោះទេ ដោយសារតែពួកគាត់មានភាពភ័យខ្លាច។ ជាធម្មតាយើងភ័យខ្លាចពីការសើចចំអក ពីសំណាក់មនុស្សដែលវាយតម្លៃសកម្មភាពមួយចំនួនរបស់យើង ឬក៏យើងខ្លាចថាឱកាសដែលយើងបានឃើញមិនមែនជាឱកាសពិតប្រាកដ។ ចាំថាអ្វីដែលយើងស្រមៃគ្រប់ពេលនៅក្នុងខួរក្បាល នឹងមិនមាននៅក្នុងការពិតនោះទេប្រសិនបើយើងមិនធ្វើហើយវាអាចជារឿងមួយដ៏គួរអោយខ្លាចទៀតផង។

ប្រសិនបើអ្នកចង់អភិវឌ្ឍគំនិតជោគជ័យអោយបានត្រឹមត្រូវ អ្នកត្រូវតែចាប់ផ្ដើមប្រឈមមុខភាពភ័យខ្លាចរបស់អ្នកនិងចាប់យកឳកាសគ្រប់យ៉ាង ទោះបីជាការចាប់យកនោះអាចត្រូវប្រឈមនឹងភាពបរាជ័យក៏ដោយ។
          
ជំហានទី២:​ ហ៊ានទទួលយកគ្រប់យ៉ាង សូម្បីតែការបរាជ័យ
នៅពេលដែលពួកយើងទាំងអស់គ្នាបរាជ័យ យើងអាចនឹងបាក់ស្បាតនឹងភាពបរាជ័យ។ នោះយើងមានអារម្មណ៏ថាលំបាកយ៉ាងខ្លាំង ដែលត្រូវគេសើចចំអក ហើយការសើចចំអកជាអ្វីដែលយើងចង់ជៀសវាងព្រោះយើងមិនចូលចិត្តអារម្មណ៏បែបនេះ។

នៅពេលដែលអ្នកអាចទទួលយកបានថា​ ពេលខ្លះការបរាជ័យគឺជារឿងដែលជៀសមិនផុតហើយចាំបាច់ត្រូវសម្របក្នុងការទទួលយកការផ្លាស់ប្ដូរនិងបញ្ឈប់ភាពភ័យខ្លាចនៃភាពជោគជ័យ។
ការទទួលយកភាពបរាជ័យមិនមែនជាការចុះចាញ់ទេ។ ការទទួលយកមានន័យថា អ្នកដឹង​ មិនថាទាំងសកម្មភាពនិងលទ្ធផលរបស់អ្នក គឺកំពុងផ្លាស់ប្ដូរអ្នកអោយឈានទៅមុខឥតឈប់ឈរ។ សកម្មភាពទាំងឡាយដែលកើតឡើងគឺកំពុងនាំអ្នកខិតទៅរកភាពជោគជ័យ។

ស្រមៃថាជោគជ័យដូចជាផ្លូវដែលអ្នកកំពុងដើរ។ ប្រសិនបើផ្លូវនោះមានឧបសគ្គ មែកឈើ ឬក៏អ្វីដែលមិនល្អ អាចធ្វើអោយអ្នកបរាជ័យ អ្នកអាចនឹងបោះជំហានទៅរកឧបសគ្គឬក៏អ្នកអាចនឹងត្រូវដើរឆ្លងកាត់ឧបសគ្គ ពីព្រោះផ្លូវទាំងនោះត្រូវបានបិទហើយអ្នកត្រូវស្វែងរកផ្លូវមួយផ្សេងទៀត។ រាល់ជំហានដែលអ្នកដើរ ទោះបីជាការឆ្លងកាត់ឧបសគ្គទាំងនោះមានភាពលំបាកយ៉ាងណាក្ដី ក៏ឧបសគ្គទាំងនោះនៅតែនាំអ្នកមួយជំហានទៅជិតទិសដៅរបស់អ្នកដែរ។

ពេលដែលអ្នកមិនទទួលយកការពិតឬភាពបរាជ័យគឺជាពេលដែលអ្នកបោះបង់នូវសេចក្ដីព្យាយាមនិងភាពជោគជ័យ ហើយអ្នកនឹងក្លាយជាមនុស្សដូចកាលពីមុនដោយសារតែអ្នកបោះបង់នូវផ្លូវឆ្ពោះទៅរកភាពជោគជ័យ ហើយបែរជាជ្រើសរើសផ្លូវទៅកាន់ភាពបរាជ័យទៅវិញ។ នោះមិនមែនមានន័យថាផ្លូវនោះនាំអ្នកអោយត្រឡប់ក្រោយឡើយ ប៉ុន្តែអ្នកទេដែលជាអ្នកជ្រើសរើសផ្លូវត្រឡប់ក្រោយដោយខ្លួនឯង។យ៉ាងណាមិញប្រសិនបើអ្នកដើរលើផ្លូវដែលបានជ្រើសរើសហើយប្រកបដោយការពិចារណារហូតដល់នាទីចុងក្រោយ អ្នកនឹងដឹងយ៉ាងពិតប្រាកដថាជាភាពជោគជ័យឬភាពបរាជ័យ។

ជំហានទី៣ ការយកឈ្នះនូវភាពភ័យខ្លាច
ការដែលអ្នកមានសេចក្ដីភ័យខ្លាចយូរយ៉ាងណា សេចក្ដីភ័យខ្លាចនោះនឹងមិនឃើញថាបានផ្លាស់ប្ដូរអ្នកឡើយ តួយ៉ាងពេលដែលអ្នកគេចវេះពីសេចក្ដីភ័យខ្លាច ធ្វើអោយអ្នកបង្អែរបង្អង់ពេលវេលាខកការណ៍។ ការបង្អែរបង្អង់ពេលវេលារបស់អ្នកគឺដោយសារតែអ្នកមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរខ្លួនឯងទៅរកភាពជោគជ័យ ដូច្នេះសេចក្ដីភ័យខ្លាចមិនអាចអោយអ្នកជោគជ័យបានឡើយ។ ហេតុនេះហើយ អ្នកត្រូវតែយកឈ្នះនូវសេចក្ដីភ័យខ្លាចរបស់អ្នក។

រឿងដែលអាក្រក់បំផុតដែលអ្នកអាចធ្វើ គឺបណ្ដោយអោយសេចក្ដីភ័យខ្លាចបន្លាចអ្នកតាមរយៈការមិនធ្វើអីសោះ។ វិធីដំបូងបង្អស់ក្នុងការផ្លាស់ប្ដូរប្រសិនបើអ្នកចង់ជោគជ័យ គឺមានឆន្ទៈក្នុងការផ្លាស់ប្ដូរហើយទទួលយកការផ្លាស់ប្ដូរកើតឡើង។ ពួកយើងជឿជាក់ថាអ្នកអាចធ្វើបាន។

https://www.facebook.com/Sch.of.thought/    

Communicating Effectively

ព្រហ្មវិហារធម៌

សម្តីមាសរបស់ខុងជឺ

សុបិន្តទាំង១៦ប្រការ