មើលឃើញភាពបរាជ័យ ប្រៀបដូចជាមើលឃើញនូវជោគជ័យ

មើលឃើញភាពបរាជ័យ
ប្រៀបដូចជាមើលឃើញនូវជោគជ័យ

ការចេះព្យាករណ៍នូវសភាពការណ៍ទាំងឡាយដែលមានផលវិជ្ជមាននិងអវិជ្ជមានចំពោះខ្លួនអ្នក ដើម្បីឲ្យដឹងពីសភាពការណ៍ទាំងអស់ិ។ អ្នកគួរតែស្វែងយល់អំពីបទពិសោធន៍របស់ខ្លួននិងបទពិសោធន៍មេរៀនជីវិតរបស់មនុស្សដែលនៅជុំវិញខ្លួនអ្នកឬតាមរយៈឯកសារផ្សេងៗដែលចាំបាច់ចំពោះអ្នក ។

១. ចូររៀនពីកំហុសរបស់អ្នក
បរាជ័យគឺជាមេរៀននៃការចាប់ផ្ដើមធ្វើសកម្មភាពរបស់មនុស្សម្នាក់ៗ។គ្មានអ្នកណាដែលមិនមានកំហុសឡើយ តែវាចាំបាច់ឲ្យយើងត្រូវរៀនពីកំហុសរបស់ខ្លួនឯងនូវចំណុចខ្សោយទាំងឡាយណាដែលកើតមានចំពោះខ្លួនយើង។ ចំពោះការងារនិងចំពោះសកម្មភាពប្រចាំថ្ងៃរបសយើង ការដែលយើងចេះរៀនពីកំហុសរបស់យើង យើងនឹងអាចកែខៃនូវចំនុចខ្សោយទាំងឡាយណាដែលនាំមកនូវភាពបរាជ័យដល់ខ្លួនឯង។ការដែលយើងកែខៃពីចំណុចខ្វះខាតបានហើយស្មើនឹងពាក្យថាយើងបង្កើតឱកាសឲ្យខ្លួនឯង។

 ២. បន្តការព្យាយាម
កិច្ចការអ្វីក៏ដោយសូម្បីតែការអានសៀវភៅក៏ដោយសូម្បីតែការហាត់ប្រាណ ការធ្វើដំណើរក៏ដោយ ការនិយាយក៏ដោយចាំបាច់ឱ្យយើងមាននូវភាពអំណត់អត់ធន់ទាំងឡាយដើម្បីឲ្យសម្រេចបាននូវការងារនោះប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ប្រសិនបើការនោះយើងធ្វើលើកទីមួយមិនបានផល ចូរអ្នកកុំបោះបង់វាអីព្រោះថាលទ្ធផលដែលបានមកនោះវាសបញ្ជាក់ឲ្យឃើញថាអ្នកមិនទាន់មានការព្យាយាមគ្រប់គ្រាន់ដើម្បីឱ្យទទួលផលបានទៅតាមការចង់បានរបស់អ្នកឡើយ។ ចូរព្យាយាមប្រកបដោយបញ្ញា ចូរចាំថាអ្វីៗដែលអស្ចារ្យនិងមិនកើតឡើងភ្លាមបានឡើយ។ អ្វីទាំងនោះចាំបាច់ត្រូវការនូវពេលវេលាប្រៀបដូចផ្លែឈើដែលរង់ចាំពេលវេលាដើម្បីទុំយ៉ាងដូច្នេះឯង។



Communicating Effectively

ព្រហ្មវិហារធម៌

សម្តីមាសរបស់ខុងជឺ

សុបិន្តទាំង១៦ប្រការ