Posts

Showing posts from July, 2020

សម្តីមាសរបស់ខុងជឺ

Image
សម្តីមាសរបស់ខុងជឺ ការបណ្តុះឆន្ទៈ ខុងជឺ បានពោលពាក្យទូន្មានជាច្រើនដូចខាងក្រោម៖ ខ្ញុំចាប់ផ្តើមបណ្តុះឆន្ទៈរបស់ខ្ញុំទៅជាអ្នកសិក្សានៅពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ។ ​​​​​​​​​​​​​អ្នកសិក្សាត្រូវតាំងចិត្តយ៉ាងមុតមាំនិងតស៊ូអត់ធ្មត់ក្នុងការស្វែងរកពុទ្ធិ ភារៈនេះមានភាពធ្ងន់ធ្ងរនិងយូរអង្វែង។ ទាហានអាចត្រូវការបញ្ជាពីថ្នាក់លើសូម្បីតែម្តង តែមិនអាចខ្វះឆន្ទៈផ្ទាល់ខ្លួនដើម្បីការពារជាតិនិងប្រជាជនឡើយសូម្បីតែមួយនាទី។ ក្តីសង្ឃឹមរបស់ខ្ញុំគឺឱ្យមនុស្សចាស់រស់នៅក្នុងសន្តិភាពនិងសុវត្ថិភាពមិត្តភក្តីភាពនឹងគ្នា ហើយក្មេងទទួនបានកិច្ចគាំទ្រពីសង្គម។ វាពិតជាគ្មានអ្នកសិក្សារូបណាដែលសង្វាតសិក្សារៀនសូត្រ អាចខ្មាសអៀននឹងភាពក្រីក្រឡើយ។ ចូរអ្នកបាញ់ឆ្ពោះទៅរកគោលកដៅដោយផ្អែកលើពុទ្ធិ និងទង្វើប្រកបដោយគុណធម៌ និងខិតខំរៀនសូត្រពីសប្បុរសធម៌។ នរណាម្នាក់ដែលបានយល់ដឹងច្បាស់ពីសច្ចភាពនៅពេលព្រឹកនឹងគ្មានភាពសោកស្តាយនូវទង្វើរបស់ខ្លួននាពេលរសៀលឡើយ។ មនុស្សជាអ្នកជំរុយឱ្យច្បាប់មានលក្ខណៈសុក្រឹតនិងយុត្តិធម៌មិនមែនច្បាប់ជាអ្នកជំរុញឱ្យមនុស្សមានលក្ខណៈសុក្រឹតនិងយុត្តិធម៌ទេ។ ការសិក្សា ខុងជឺ បានពោលពាក្យទូន្មានជាច្រើនដូចខាងក្រោម៖ កា...