Posts

Showing posts from June, 2020

ឆន្ទៈក្នុងការផ្លាស់ប្ដូរខ្លួនឯង

Image
ឆន្ទៈក្នុងការផ្លាស់ប្ដូរខ្លួនឯង គ្មានអ្វីដែលគម្រាមកំហែង គំនិតជោគជ័យជាងការមិនអាចផ្លាស់ប្ដូរខ្លួនឯងឡើយ។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្ដូរខ្លួនឯងបានទេ នោះអ្នកក៏មិនអាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងនិងជំនាញរបស់ខ្លួនបានដែរ ហើយអ្នកក៏មិនអាចទទួលបានជោគជ័យដែរ។ ដើម្បីទទួលបានជោគជ័យ យើងត្រូវតែផ្លាស់ប្ដូរ ប៉ុន្តែយើងក៏ត្រូវតែជាមនុស្សដែលអាចទទួលយករឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងផងដែរ។ នៅក្នុងការធ្វើដំណើររបស់យើង ហើយដំណើរទាំងនោះអាចនឹងមានភាពបរាជ័យនិងភាពជោគជ័យ។ យ៉ាងណាមិញដំណើរជីវិតនោះរមែងមានការផ្លាស់ប្ដូរនិងគួរអោយភ្ញាក់ផ្អើលដែលយើងមិនអាចនឹងនឹកស្មានដល់។ ដើម្បីទទួលបាននូវគំនិតជោគជ័យ អ្នកចាំបាច់ត្រូវការបណ្ដុះសមត្ថភាពរបស់អ្នក ដើម្បីសម្របខ្លួន ព្រមទាំងទទួលយកការផ្លាស់ប្ដូរអោយបានកាន់តែច្រើន ហើយការបណ្ដុះសមត្ថភាពនោះអាចបញ្ឈប់អ្នកពីភាពភ័យខ្លាច និងនាំអ្នកទៅរកភាពជោគជ័យបាន។          ជំហានទី១ : ចាប់យកឱកាស ស្រមៃថាអ្នកនៅផ្ទះតែម្នាក់ឯងហើយមិត្តរបស់អ្នកកំពុងជាប់រវល់។ អ្នកមានឱកាសក្នុងការចេញទៅក្រៅហើយទស្សនាក្រុមតន្រ្ដីដែលអ្នកពេញចិត្ត ប៉ុន្តែអ្នកនឹងត្រូវធ្វើដោយខ្លួនឯង។ តើអ្នកយល់ឬទេ? ម...