មើលឃើញភាពបរាជ័យ ប្រៀបដូចជាមើលឃើញនូវជោគជ័យ
មើលឃើញភាពបរាជ័យ ប្រៀបដូចជាមើលឃើញនូវជោគជ័យ ការចេះព្យាករណ៍នូវសភាពការណ៍ទាំងឡាយដែលមានផលវិជ្ជមាននិងអវិជ្ជមានចំពោះខ្លួនអ្នក ដើម្បីឲ្យដឹងពីសភាពការណ៍ទាំងអស់ិ។ អ្នកគួរតែស្វែងយល់អំពីបទពិសោធន៍របស់ខ្លួននិងបទពិសោធន៍មេរៀនជីវិតរបស់មនុស្សដែលនៅជុំវិញខ្លួនអ្នកឬតាមរយៈឯកសារផ្សេងៗដែលចាំបាច់ចំពោះអ្នក ។ ១. ចូររៀនពីកំហុសរបស់អ្នក បរាជ័យគឺជាមេរៀននៃការចាប់ផ្ដើមធ្វើសកម្មភាពរបស់មនុស្សម្នាក់ៗ។គ្មានអ្នកណាដែលមិនមានកំហុសឡើយ តែវាចាំបាច់ឲ្យយើងត្រូវរៀនពីកំហុសរបស់ខ្លួនឯងនូវចំណុចខ្សោយទាំងឡាយណាដែលកើតមានចំពោះខ្លួនយើង។ ចំពោះការងារនិងចំពោះសកម្មភាពប្រចាំថ្ងៃរបសយើង ការដែលយើងចេះរៀនពីកំហុសរបស់យើង យើងនឹងអាចកែខៃនូវចំនុចខ្សោយទាំងឡាយណាដែលនាំមកនូវភាពបរាជ័យដល់ខ្លួនឯង។ការដែលយើងកែខៃពីចំណុចខ្វះខាតបានហើយស្មើនឹងពាក្យថាយើងបង្កើតឱកាសឲ្យខ្លួនឯង។ ២. បន្តការព្យាយាម កិច្ចការអ្វីក៏ដោយសូម្បីតែការអានសៀវភៅក៏ដោយសូម្បីតែការហាត់ប្រាណ ការធ្វើដំណើរក៏ដោយ ការនិយាយក៏ដោយចាំបាច់ឱ្យយើងមាននូវភាពអំណត់អត់ធន់ទាំងឡាយដើម្បីឲ្យសម្រេចបាននូវការងារនោះប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ប្រសិនបើការនោះយើងធ្វើលើកទីមួយមិនបានផល ចូរអ្នកកុំបោះបង់វាអីព្រោះថាលទ្ធផល...